Alpha and Beta Adrenergic
ក-សកម្មភាព៖ Mechanism of action
ឱសថពួកនេះមានសកម្មភាពទប់ស្កាត់ការភ្ងោចនៅលើ
a និង b-adrenergic receptors ជាលទ្ធផលនាំឱ្យមាន
Vasodilation
កើតមានឡើង។
គេឃើញមានឱសថពីរមុខដែលនិយមប្រើញឹកញាប់គឺ Carvedilol(Coreg) និង Labetalol(Normodyne) ។
ខ-ការប្រើប្រាស់ៈ Indications
Labetalol គេប្រើវាសម្រាប់ព្យាបាលករណីលើសសម្ពាធឈាម ដោយប្រើវាតែឯង ឬប្រើជាមួយឱសថដទៃទៀតដូចជាពួកបញ្ចុះទឹកនោមជាដើម។
Carvedilol គឺប្រើ
ជាសំខាន់ក្នុងការព្យាបាលលើសសម្ពាធឈាម វិបត្ដិបេះដូង ក្នុងគោលបំណងទប់ស្កាត់
ការវិវត្ដន៍នៃជម្ងឺ។
គ-ផលវិបាកៈ side effects
ផលវិបាករបស់វាជាទូទៅមានកំរិតស្រាល
ដោយមិនចាំបាច់មានការបញ្ឈប់ការព្យាបាលនោះទេ។
ផលវិបាកនេះមានដូចជា
-
អស់កម្លាំង
-
ដេកមិនលក់
-
ចុះខ្សោយចុះសម្ពាធឈាម
-
ពិបាកដកដង្ហើម
-
ស្បែកស្ងួតជាដើម។
ឃ-ហាមប្រើ ការប្រុងប្រយ័ត្ន និងអន្ដរកម្មឱសថ៖Contre-indication, precaution, interaction drugs
o
ឱសថទាំងពីរមុខនេះមិនអាចប្រើចំពោះ
-
អ្នកមានជម្ងឺសួតដូចជាហឺតឬ
-
អ្នកមានចង្វាក់បេះដូងយឺតធ្ងន់ធ្ងរ
o ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ
-
អ្នករលាកទងសួតរ៉ាំរ៉ៃ
-
ថ្លើមមានវិបត្ដិ
-
វិបត្ដិមុខងារបេះដូង
-
ទឹកនោមផ្អែម
-
ស្ដ្រីមានផ្ទៃពោះនិងបំបៅដោះកូន
ឱសថទាំងពីរមុខនេះបើប្រើជាមួយពួក ឱសថបញ្ចុះទឹកនោម
ឬជាមួយពួកបញ្ចុះសម្ពាធឈាម នោះការចុះសម្ពាធឈាមកាន់តែខ្លាំងឡើង។
កាលណាគេប្រើ Labetalol ជាមួយ Cimetidine, halothane ប្រសិទ្ធិភាពរបស់ Labetalol កើនឡើង។ Carvedilol ប្រើជាមួយ ឱសថប្រឆាំងទឹកនោមផ្អែម, ឱសថ Clonidine និង digoxin នោះប្រសិទ្ធិភាព របស់ថ្នាំទាំងនេះកាន់តែខ្លាំង។