Anti-adrenergic
ក-សកម្មភាពៈ
§
ក្រុមឱសថនេះមានមួយពួកមានសកម្មភាពលើ PNS (Peripheral
nervous system)ដោយទប់ស្កាត់ការបព្ចោញNorepinephrine.ឱសថនេះសំខាន់ជាងគេគឺGuanethidine(Ismelin)។
§
Antiadrenergic
មួយពួកទៀតមានសកម្មភាពទៅលើ CNS (Central Nervous System) ដោយកាត់បន្ថយសកម្មភាពរបស់ប្រពន្ធ័សរសៃប្រសាទSympatheticឱសថពួកនេះសំខាន់ជាងគេគឺClonidine(Catapress-TTS)
។
ខ-ការប្រើប្រាស់ៈ
គេប្រើវាជាសំខាន់សម្រាប់ព្យាបាល
-ជម្ងឺវិបត្ដិចង្វាក់បេះដូង
-និងលើសសម្ពាធឈាម
គ-ផលវិបាកៈ
§
ចំពោះពួកមានអំពើលើ
CNS ផលវិបាករបស់វាគឺ
-ស្ងួតមាត់ Dry mouth
-ស្ងប់ស្ងៀម lethargy
-មិនឃ្លានអាហារ
anorexia
-និងអស់កម្លាំង Asthenia
§
ចំពោះពួកមានអំពើលើ
PNS វាធ្វើឱ្យ
o
ចុះសម្ពាធឈាម (Blood pressor )
o
អស់កម្លាំង Asthenia
o
ឈឺក្បាលតិចៗ
o
និងបេះដូងដើរ យឹត bradycardia
ឃ-ហាមប្រើ
ការប្រុងប្រយ័ត្ន និងអន្ដរកម្មឱសថៈ
§ ពួក Antiadrenergic ដែលមានអំពើទៅលើ CNS :
o មិនអាចប្រើលើ:
-អ្នករលាកថ្លើមឬក្រិនថ្លើម
-ឬជាមួយអ្នកធ្លាប់មានប្រវត្ដិ allergy ជាមួយឱសថនេះ។
o ឱសថនេះត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ
-
អ្នកមានប្រវត្ដិឈឺថ្លើម
-
អ្នកបាត់បង់មុខងារតំរងនោម
-
ស្ដ្រីមានផ្ទៃពោះនិងបំបៅដោះកូន។
o ពួក Antiadrenergic ជាពិសេស
Methyldopa(Aldomet) បើប្រើដំណាលគ្នាជាមួយពួកAnestheticវាអាចបង្កើនសកម្មភាពសណ្ដំបាន។
§ ចំពោះពួកមានអំពើលើ PNS
o
មិនអាចប្រើលើ: អ្នកដំបៅក្រពះឬរលាកពោះវៀនធំជាពិសេសជាងគេគឺឱសថ Reserpine
o
ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ
-
អ្នកមានប្រវត្ដិធ្លាក់ទឹកចិត្ដ
-
អ្នកខ្វះមុខងារតំរងនោម
-
អ្នកជម្ងឺបេះដូង
-
ស្ដ្រីមានផ្ទៃពោះនិងបំបៅដោះកូន។
ចំពោះឱសថ
Guanethidine មិនអាចប្រើលើ
-
អ្នកមានដុំពកក្រពេញ
Adrenal
-
អ្នកជម្ងឺស្ទះបេះដូង
និងប្រើដោយប្រុងប្រយ័ត្នចំពោះ
-
អ្នកជម្ងឺហឺត
-
អ្នកខ្សោយមុខងារតំរងនោម
-
ស្ដ្រីមានផ្ទៃពោះនិងបំបៅដោះកូន។
ក្រុមឱសថពួក Anorexiants, Halope rinol, Phenothiaxine,
antidepressants, MAOIs, Tricyclic បានកាត់បន្ថយប្រសិទ្ធិភាព
នៃការចុះសម្ពាធឈាមរបស់ Guanethidineប្រសិនប្រើរួមគ្នា។


